បណ្ណសារ

រឿង កំណប់

និពន្ធដោយ សុខ ចាន់ផល

អានរឿង កំណប់

English version

តើលោកអ្នកជឿសុបិនទេ? សុបិនឃើញគេប្រាប់ឱ្យទៅជីកកំណប់! វាប្រហែលមិនមានទេវតាឯណាមកពន្យល់សប្តិនេះទេ តែប្រហែលជាខ្មោចព្រាយបិសាចអត់មានការងារធ្វើ មកលេងសើចក៏មិនដឹង។  ព្រឹកនេះព្រះសុរិយារះសើចស្ញេញដាក់ខ្ញុំ។ ខ្ញុំយករឿងយល់សប្តិពីយប់មិញមកគិត។ កំណប់មាសមួយហិបកប់នៅក្នុងដំបូកក្រោមដើមត្នោតបីដើម។ ខ្ញុំស្គាល់ទីកន្លែងនោះច្បាស់ដូចថ្ងៃ។ ថាអរក៏មិនអរខ្លាំង ថាមិនចាប់អារម្មណ៍ក៏កុហក។