និពន្ធដោយ ណេង កន្និដ្ឋា
យប់ត្រជាក់ ខ្យល់ខ្លាំងបក់ពីជួរភ្នំដងរែក។ ជាធម្មតា ធ្វើឱ្យខ្ញុំរងាស្ទើររឹងថ្គាម តែពេលនេះ គ្មានអំណាចអ្វី មកលើខ្ញុំសោះ។ ទិដ្ឋភាពពីការរងរបួស នៃជនស្លូតត្រង់ដោយគ្រាប់ផ្លោង ពីសំណាក់ទ័ពសៀមឈ្លានពាន។ កុមារីសុចារី អាយុទើបតែបីខួប មកពីភូមិថ្នល់បត់ ស្រុកបន្ទាយអំពិល ត្រូវរបួស ដាច់ម្រាមជើង ឈាមឡើងជោកកន្សែង ដែលម្តាយនាងរុំរបួសឱ្យ។ សំឡេងយំដ៏តូចឆ្មារ ប្រកបដោយភាពបរិសុទ្ធនេះ មិនឮដល់អ្នកដែលមានត្រចៀកធំ តែមិនព្រមស្តាប់នោះឡើយ។ ខ្ញុំតូច ស្រែកមិនឮ ជាស្ថានការណ៍កម្ពុជាបច្ចុប្បន្នដែរ!!!






