
ការចុះបញ្ជីរបស់ សមាគមសេរីភាព នៅក្រសួងមហាផ្ទៃ ៖
សមាគមសេរីភាព បានចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០០៩ និងធ្វើសកម្មភាពការងារ ក្នុងក្របខណ្ឌ ជាសមាគមអព្យាក្រឹត មិនប្រកាន់ពូជសាសន៍ មិនប្រកាន់សាសនា មិនប្រកាន់និន្នាការនយោបាយ មិនធ្វើសកម្មភាពឱ្យគណបក្សនយោបាយ និងមិនធ្វើជាឧបករណ៍របស់គណបក្សនយោបាយណាមួយឡើយ។
បេសកកម្ម ៖
- បោះពុម្ពផ្សាយសៀវភៅជាភាសាខ្មែរ
- លើកទឹកចិត្តអ្នកនិពន្ធខ្មែរឱ្យសរសេររឿងថ្មីៗ
- សហការជាមួយនឹងជាងគំនូរ ដើម្បីបោះពុម្ពផ្សាយសៀវភៅសម្រាប់កុមារ
- បកប្រែអត្ថបទ និងរឿងភាសាខ្មែរជាភាសាអង់គ្លេស សម្រាប់អ្នកអាននៅជុំវិញពិភពលោក