រឿង ម្ចាស់បេះដូង

ខ្ញុំមិនចូលចិត្តមនុស្សប្រុសនិយាយបែបនេះទេ។ ប្រពន្ធល្អ បានន័យថា ប្រពន្ធ ដែលចេះរៀបចំផ្ទះសំបែងនោះហ្អេ? គ្មានផ្លូវទេ។ ខ្ញុំមិនដែលគិតថា នឹងចង់ក្លាយជាប្រពន្ធល្អ ដោយសារតែបែបនេះទេ។ ខ្ញុំមិនដែលគិតថា អនាគតទៅ ខ្ញុំនឹងរស់នៅក្រោមនិន្នាការរបស់មនុស្សប្រុសនោះឡើយ។ ខ្ញុំមករៀនបន្ត នៅទីក្រុងនេះ ក៏ដោយសារម៉ែប្រាប់ថា កូនជាកូនស្រីមែន តែកុំអោយ អ្នកមានកូនប្រុស មើលងាយកូនស្រីម៉ែបានអោយសោះ។ កូនត្រូវតែពូកែ អោយដូចជាកូនប្រុសដែរ។ ទោះម៉ែប្រឹងរកលំបាកយ៉ាងណាក៏ដោយ ក៏ម៉ែត្រូវតែអោយកូនរៀនបានខ្ពស់ ចេះដឹងដូចគេឯងដែរ។

(រឿង ម្ចាស់បេះដូង ទំព័រ 49)

និពន្ធដោយ លឹម សន្តិភាព

អានរឿង ម្ចាស់បេះដូង